គម្ពីរអាល់គួរអាន ជាគម្ពីរដ៏សិដ្ឋ ឬធម្មនុញ្ញនៃសាសនាអ៊ីស្លាមត្រូវបានប្រទានដល់មូហំាម៉ាត់ (ស.អ)ឬជាព្យាការី។ អល់ឡោះ (ក្នុងភាសារអារ៉ាប់អល់ឡោះមានន័យថា ព្រះជាម្ទាស់)មានបន្ទូលនៅ ក្នុងគម្ពីរអាល់គួរអានថាព្រះអង្គមានតែមួយអង្គឯងទ្រង់មិនមានដៃគូទេហើយថាព្រះអ៊ីសា(ព្រះយេស៊ូ) គឺជាព្យាការី និងជានិរសារបស់ព្រះអង្គ។ ព្រះអ៊ីសា(ព្រះយេស៊ូ) គឺដូចជាព្យាការីដទៃទៀតដែរ គឺជាពន្លឺនៃម្ទាស់ដែលបានមកបង្ហាញផ្លូវដល់ប្រជាពលរដ្ឋអ៊ីស្រាអែល។ គម្ពីរអាល់គួរអានបានអះអាងថា ស្ថាបនិកនៃគ្រប់សាសនាបរិសុទ្ធទាំងអស់សុទ្ធតែបានអះអាងពីមូលភាព(ភាពតែមួយ)នៃម្ទាស់ និងការគោរពបូជាលើម្ទាស់តែមួយអង្គ។ ត្រង់នេះ គម្ពីរអាល់គួរអានចែងថា
“ ពួកគេ(ព្យាការីទាំងអស់)មិនមែនចាំតែទទួបញ្ជានោះទេតែត្រូវបំរើស្មោះត្រង់នឹងម្ទាស់អល់ឡោះ ដោយប្រតិបត្តិតាមបន្ទូលម្ទាស់អល់ឡោះគ្រប់បែបយ៉ាងជាមួយនឹងភាពរឹងប៉ឹង និងតាមអង្កេតមើលអ្នកទាំងឡាយណាដែលបួងសួងសុំពីម្ទាស់អល់ឡោះ និង ហូតហ្សាកាត់(វិភាគទាន) នេះហើយជាសាសនារបស់មនុស្សដែលប្រកាន់យកមាគ៌ាដ៏ត្រឹមត្រូវ” ។(អាល់ហ្ពៃយីណះ
៩៨:៦) ជាពិសេសគម្ពីរអាល់គួរអានបាននិយាយពីព្រះជាម្ទាស់ថា“ តាមពិតពួកដែលមិនមានជំនឿនោះហើយដែលនិយាយថា ម៉ាសៀស (ព្រះអ៊ីសា/ព្រះយេស៊ូ)គឺជាអល់ឡោះ”។ ឯម៉ាសៀសខ្លួនឯងវិញមានប្រសាសន៍ថា“ ឱ! កូនចៅអ៊ីស្រាអែលទាំងឡាយអើយ ចូរអ្នកគោរពម្ទាស់អល់ឡោះដែលជាព្រះជាម្ទាស់របស់ខ្ញុំ និងជាម្ទាស់របស់អ្នកទាំងអស់គ្នា”។ ជាការពិតណាស់ អ្នកដែលតាំងខ្លួនឈរស្មើជាមួយម្ទាស់អល់ឡោះ ទ្រង់បានបិទទ្វាឋានសួគ៌សម្រាប់អ្នកនោះ និងត្រូវបណ្តេញចេញពីទ្រង់ថែមទៀត។ បុគ្គលប្រភេទនេះនឹងគ្មាននរណាអាចជួយបានឡើយ។ ជាការមិនពិតទេដែលនិយាយថា “ អល់ឡោះជាព្រះជាម្ទាស់មួយក្នុងចំណោមព្រះបីអង្គ”។ “ នៅលើលោកនេះគ្មានម្ទាស់ណាក្រៅពីទ្រង់មួយអង្គនេះឡើយ”។........
No comments:
Post a Comment